សិក្ខាសាលាផ្សព្វផ្សាយស្តីពីប្រព័ន្ធគាំពារសង្គម ជូនមន្ត្រីរាជការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
លោកស្រី ហុក ស៊ីណា អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រមទាំងសហការី បានអញ្ជើញចូលរួម «សិក្ខាសាលាផ្សព្វផ្សាយស្តីពីប្រព័ន្ធគាំពារសង្គម» ដែលសហការរៀបចំដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងក្រុមការងារយេនឌ័រនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមសហអធិបតីភាព លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារយេនឌ័រ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ តាមរយៈប្រព័ន្ធOnline Zoom ។
គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីបញ្ជ្រាបការយល់ដឹង និងផ្តល់ព័ត៌មានច្បាស់លាស់អំពីអត្ថប្រយោជន៍នៃប្រព័ន្ធគាំពារសង្គមជូនដល់មន្ត្រីរាជការ។